ឯកឧត្តម នូ សាខន ប្រធានគណ:ប្រចាំការគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សក្រុង-សង្កាត់-ភូមិ ក្នុងក្រុង តាខ្មៅ


ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នេះ ឯកឧត្តម នូ សាខន ប្រធានគណ:ប្រចាំការគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សក្រុង-សង្កាត់-ភូមិ ក្នុងក្រុង តាខ្មៅ (នៅសាលប្រជុំមន្ទីរបក្សខេត្ត) ។ សមាសភាពអញ្ជើញចូលរួមមាន ៖ ឯកឧត្តម ខឹម ចន្ទគីរី ប្រធានគណ:ឃោសនាអប់រំខេត្ត,សមាជិកគណ:កម្មាធិការគណបក្សក្រុង,សមាជិកគណ:កម្មាធិការគណបក្សសង្កាត់ទាំង៦ក្នុងក្រុង,ប្រធានសាខាបក្សភូមិគ្រប់ភូមិ,ប្រធានក្រុមការងារយុវជន-ស្រី្តគ្រប់សង្កាត់ សរុបវត្តមាន ១២៨នាក់ ។

ខ្លឹមសារ ៖ ផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីៗ – ពង្រឹងស្មារតីមន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ ឲ្យសម្រេចជោគជ័យ តាមផែនការកំណត់។