ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត នាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារបាតុភូតខ្យល់កន្ត្រាក់ នៅភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង


នារសៀល ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៦ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត រួមជាមួយ ឯកឧត្តមអភិបាលរងខេត្ត, លោក លោកស្រី ប្រធានសាខាបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកកណ្តាលស្ទឹង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារបាតុភូតខ្យល់កន្ត្រាក់ នៅភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង កាលពីវេលាម៉ោង១២:១៥នាទីរំលងអធ្រាត ចូលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៦ដែលបណ្តាល ឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ០៨គ្រួសារ។
*គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលទទួលរងគ្រោះ មាន ០៨គ្រួសារ ក្នុងនោះទទួលបានការឧបត្ថម្ភនូវ ៖ អង្ករ ៥០គីឡូក្រាម, ទឹកស៊ីអ៊ីវ ០១ យួរ និងថវិកាទៅតាមទំហំជាក់ស្តែងនៃការខូចខាត ក្នុងនោះ
– ០១គ្រួសារ ទទួលបានថវិកា ១លានរៀល។
– ០១គ្រួសារ ទទួលបានថវិកា ៩០ម៉ឺនរៀល។
– ០៣គ្រួសារ ទទួលបានថវិកា ៦០ម៉ឺនរៀល ក្នុងមួយគ្រួសារ។
-០៣ គ្រួសារ ទទួលបានថវិកា ៥០ម៉ឺនរៀល ក្នុងមួយគ្រួសារ។

26-10-2016 (1) 26-10-2016 (2) 26-10-2016 (3) 26-10-2016 (4) 26-10-2016 (5) 26-10-2016 (6)