ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត បានទទួលជួបជាមួយ សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ


រសៀល ថ្ងៃទី២៥ ខែ កុម្ភ: ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត បានទទួលជួបជាមួយ សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ (នៅសាលប្រជុំសាលាខេត្ត)ដើម្បីពិនិត្យស្ថានភាពនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគ៣ ដែលមាន ២ការិយាល័យ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត ។ សមាសភាពអញ្ជើញចូលរួមមាន៖ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ, ឯកឧត្តម អភិបាលខេត្តរង, ស្នងការខេត្ត ,លោកនាយក រដ្ឋបាលសាលាខេត្ត, នាយកទីចាត់ការរដ្ឋបាល ហិរញ្ញវត្ថុ អន្តរវិស័យ និងមន្រ្តីពាក់ព័ន្ធ សរុបវត្តមាន ២៣នាក់។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាថ្ងៃនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុតិ្តធម៌ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
-អំពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងស/ជិព្រឹទ្ធសភា ៖
*គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ៨៧១សំឡេង លើអ្នកបោះឆ្នោត និងអង្គបោះឆ្នោត ៨៦៥ កើន ៦សំឡេង ទទួលបាន ៥/៥អាសនៈ។
*គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៤៤សំឡេង ពុំទទួលបានអាសនៈទេ។
*គណបក្សខ្មែរ រួបរួមជាតិ ទទួលបាន ៨សំឡេង ពុំទទួលបានអាសនៈទេ ។
WhatsApp Image 2018-02-25 at 8.06.04 PM WhatsApp Image 2018-02-25 at 8.06.19 PM(1) WhatsApp Image 2018-02-25 at 8.06.19 PM WhatsApp Image 2018-02-25 at 8.06.20 PM(1) WhatsApp Image 2018-02-25 at 8.06.20 PM WhatsApp Image 2018-02-25 at 8.08.34 PM