ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បានជួបសំណេះ​សំណាលជាមួយអាជីវករ​ ម្ចាស់ផ្ទះសំណាក់​ ម្ចាស់សណ្ឋាគារ​ ទូទាំងក្រុងតាខ្មៅ​។


*នាព្រឹកថ្ងៃសុក្រ​ ៩កើត​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភះ​ ឆ្នាំ២០១៨​ នៅសាលាខេត្តកណ្តាល​ ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ បានជួបសំណេះ​សំណាលជាមួយអាជីវករ​ ម្ចាស់ផ្ទះសំណាក់​ ម្ចាស់សណ្ឋាគារ​ ទូទាំងក្រុងតាខ្មៅ​។ សមាសភាពអញ្ជើញចូលរួម​ មានឯ.ឧ​ លោកជំទាវ​ អភិបាលរងខេត្ត,​ ប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា​ គណៈអភិបាលក្រុង​ ចៅសង្កាត់ទាំង៦​ និងបងប្អូនអាជីវករ​ សរុបប្រមាណ​ ៤៥០​ នាក់ ។
*គោលបំណងសំខាន់នៃជំនួបនេះ​ គឺដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីពិធីបុណ្យទន្លេ​ និងធ្វើការណែនាំ​ ព្រមទាំងស្វែងរកការចូលរួមពីសំណាក់បងប្អូនអាជីវករ​ទាំងអស់នៅទូទាំងក្រុងតាខ្មៅ​ ត្រៀមខ្លួនឆ្ពោះទៅកាន់ព្រឹត្តិការណ៍ពិធីបុណ្យទន្លេលើកទី៤​ ឆ្នាំ២០១៨​ នៅក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ដែលនឹង​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី៩-១១​ ខែមីនា​ ឆ្នាំ២០១៨​ ខាងមុខ។
*ក្នុងឱកាសនោះដែរ​ ឯ.ឧ​ អភិបាលខេត្ត​ បានណែនាំ​ និងផ្តាំផ្ញើ​ ដូចខាងក្រោម៖​
+ស្នើអោយអាជ្ញាធរ​ ប្រជាពលរដ្ឋ​ អាជីវករ​ និងអ្នកពាក់ព័ន្ធទាំងអស់​ ចូលរួម​ថែរក្សានូវសណ្តាប់ធ្នាប់របៀបរៀបរយ​ អនាម័យ​ និងសោភ័ណ​ភាព​ នៅក្នុងក្រុងសម្រាប់ទទួលព្រឹត្តិការណបុណ្យទន្លេ​ និងដើម្បីចូលរួមប្រកួតប្រជែងក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ (២០​១៨-២០២០)តាមរយៈ ការប្រមូល​ និងទុកដាក់​សម្រាមអោយបានត្រឹមត្រូវ​ ជួយសម្អាត់មុខផ្ទះនិងបរិវេណក្នុងផ្ទះ​ លាបរបងផ្ទះ​ តុបតែងភ្លើងលម្អ​ មិនត្រូវហាលសម្លៀកបំពាក់មិនសមរម្យ​ ព្រមទាំងមិនត្រូវលក់ដូរលើចិញ្ចើមផ្លូវថ្នល់។ល។
+​ ណែនាំប្រជាពលរដ្ឋ​ រាល់ការសាងសង់ត្រូវស្នើសុំច្បាប់​ និងគោរពទៅតាមប្លង់គោល​ ក៏ដូចជាការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច
+​ អំពាវនាវប្រជាពលរដ្ឋសូមមានភាពរួសរាយរាក់ទាក់​ និងមានសុជីវធម៌ក្នុងការរស់នៅ
+​ ស្នើអាជីវករ​ លក់ដូរគ្រប់ប្រភេទ​ ត្រូវគោរពអោយនូវគោលការណ៍ទីក្រុងស្អាត​ រមណីយដ្ឋានស្អាត​ សេវាល្អ​ និងបដិសណ្ឋាកិច្ច្អ
+​ អ្នកផ្តល់សេវាកម្មស្នាក់នៅ​ និងសេវាកម្មផ្សេងៗទៀត​ មិនត្រូវតម្លើងថ្លៃនោះទេនៅក្នុងពិធីបុណ្យទន្លេ​ ខាងមុខ
+​ លើកទឹកចិត្តម្ចាស់សហគ្រាស​ និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ​នៅក្នុងខេត្ត​ សូមចូលរួមយកផលិតផលរបស់ខ្លួនមកដាក់តាំងពិពណ៌​ ក្នុងពិធីបុណ្យ​ ដើម្បីលើកកម្ពស់​នូវផលិតផលក្នុងខេត្ត
+​ អំពាវនាវយុវជន​ និសសិស្សានុសិស្ស​ សូមចូលរួមអោយបានច្រើនកុះករ​ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា​ផ្សេង​ៗនៅក្នុងពិធីបុណ្យទន្លេ
+​ អំពាវនាវដល់មន្ត្រីរាជការ​ អាជីវករ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​ សូមចូលរួមទស្សនាអោយបានច្រើនកុះករ​ នៅក្នុងពិធីបុណ្យទន្លេ​ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​សម្រាប់ខេត្តកណ្តាល​ ដែលនឹងចូលមកដល់នៅពេលខាងមុខ​
+​ សំណូមពរដល់អ្នកចូលរួមនាឱកាសនេះ​ សូមបន្តផ្សព្វផ្សាយអោយបានទូលំទូលាយអំពីព្រឹត្តិការណ៍ខាងលើ៕

23-002-2018 (5) 23-002-2018 (4) 23-002-2018 (2) 23-002-2018 (1) 23-002-2018 (3)