ឯឧ នូ សាខន ប្រធានគណៈប្រចាំការគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយស/ជិក្រុមប្រឹក្សាឃុំ-សង្កាត់CPP ក្នុងមុខតំណែង ជាអង្គបោះឆ្នោតជ្រើសតាំងស/ជិព្រឹទ្ធសភា នៅ ៣ស្រុក/ក្រុង


ថ្ងៃទី២០ ខែកុម្ភ: នេះ ឯឧ នូ សាខន ប្រធានគណៈប្រចាំការគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយស/ជិក្រុមប្រឹក្សាឃុំ-សង្កាត់CPP ក្នុងមុខតំណែង ជាអង្គបោះឆ្នោតជ្រើសតាំងស/ជិព្រឹទ្ធសភា នៅ ៣ស្រុក/ក្រុង ដោយមានការអញ្ជើញចូលរួមពី ៖ ឯឧ លោកជំទាវ ស/ជិអចិន្ត្រៃយ៍គណបក្សខេត្ត, គណៈអចិន្ត្រៃយ៍គណបក្សស្រុក/ក្រុង ៖
*ពេលព្រឹក នៅស្នាក់ការគណបក្សស្រុកអង្គស្នួល សរុបវត្តមាន ៦១ នាក់ និងនៅស្នាក់ការគណបក្សស្រុកកណ្តាលស្ទឹង សរុបវត្តមាន ៩០ នាក់។
*ពេលរសៀល ជួបជាមួយអង្គបោះឆ្នោត ក្រុងតាខ្មៅ នៅសាលប្រជុំមន្ទីរគណបក្សខេត្ត សរុបវត្តមាន ៣៦ នាក់។
ក្នុងពិធីសំណេះសំណាលទាំង ៣កន្លែងខាងលើ ឯឧ នូ សាខន បានណែនាំ និងផ្តាំផ្ញើ មានខ្លឹមសារ ប្រហាក់ប្រហែលគ្នា ដូចខាងក្រោម ៖
ការជួបជុំសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលនេះ គឺជាប្រពៃណីដ៏ល្អប្រសើរ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំលឹកជាជំនួយស្មារតីដល់អង្គបោះឆ្នោតទាំងអស់ ពីលក្ខខណ្ឌសំខាន់ៗត្រូវអនុវត្តក្នុងការបោះឆ្នោត។ នេះមិនមានន័យថា បងប្អូនមិនចេះបោះឆ្នោតទេ ទោះបីគូសសន្លឹកឆ្នោតខុសបី-បួនសន្លឹក ក៏លទ្ធផលរួមមិនប្រែប្រួលធ្វើឲ្យបាត់បង់អាសនៈដែរ តែប្រការនេះ មានន័យប៉ះពាល់ដល់នយោបាយដឹកនាំរបស់គណបក្ស។
*សមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអង្គបោះឆ្នោតទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមការណែនាំរបស់គណបក្សក្រុង/ស្រុក ក្នុងការគ្រប់គ្រងកម្លាំង ចូលរួមបោះឆ្នោត នាថ្ងៃ ២៥ កុម្ភៈ ឱ្យបានម៉ឺងម៉ាត់ ធានាលទ្ធផលសម្រេចបាន តាមសំណូមពរ ដោយ ៖
-គោរពវិន័យ ក្នុងការប្រមូលផ្តុំកម្លាំង នាល្ងាចថ្ងៃទី ២៤ មកកាន់ក្រុងតាខ្មៅ ដើម្បីស្នាក់នៅ តាមទីតាំងដែលស្រុក បានរៀបចំរួចហើយ ។
-យកចិត្តទុកដាក់ថែទាំសុខភាព ឱ្យបានល្អប្រសើរ ធានា មិនអវត្តមាន នាថ្ងៃបោះឆ្នោត ។
-គោរពពេលវេលា ឱ្យបានម៉ត់ចត់ ដោយត្រូវជួបជុំគ្នា នៅមុខការិ. បោះឆ្នោត (មជ្ឈមណ្ឌល គរុកោសល្យភូមិភាគខេត្ត) មុនម៉ោង ៧ព្រឹក។
-រក្សាសណ្តាប់ធ្នាប់ ដោយធ្វើការតម្រង់ជួរ ខាងមុខការិ.ទាំង២ តាមលេខរៀងកំណត់របស់ គ ជ ប ដែលបានរៀបចំ។
*គ្រប់ស្រុក/ក្រុង ត្រូវពង្រឹងតួនាទីដឹកនាំ គ្រប់គ្រងគណបក្សមូលដ្ឋាន ធានាឱ្យការបោះឆ្នោតឆ្នាំ២០១៨ សម្រេចបានជោគជ័យ ដោយគ្រប់គ្រងស/ជិគណបក្ស និងទិន្នន័យ ឱ្យបានច្បាស់លាស់។ ទោះបី CNRP រលាយទៅហើយក៏ដោយ ក៏យើងមិនត្រូវរើសអើងចំពោះអតីតសមាជិកCNRPឡើយ។ យើងត្រូវបើកបេះដូងឲ្យទូលាយ ក្នុងស្មារតីបង្កើនសំឡេងគាំទ្រឲ្យបានលើសលទ្ធផលបោះឆ្នោតឆ្នាំ២០១៣។
*ចំពោះសភាពការណ៍ នយោបាយ បច្ចុប្បន្ន ត្រូវពង្រឹងស្មារតី គ្រប់គ្រងសតិអារម្មណ៍ ប្រជាជនក្នុងមូលដ្ឋាន ក្តាប់ជាប់សកម្មភាព ចលនាសង្រ្គោះជាតិ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម នៅក្រៅប្រទេស ដែលចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា ប្រើអំណាចកៀបសង្កត់ រិះរកគ្រប់មធ្យោបាយរំលាយគណបក្សសង្គ្រោះជាតិ។ ប្រឈមមុខចំពោះបញ្ហានេះ ត្រូវត្រៀមលក្ខណៈវាយបក ឱ្យបានទ្វេឡើង រាល់ការញុះញង់របស់ក្រុមប្រឆាំង ដែលប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
*ដោយឡែក គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងតាខ្មៅ ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនអង្គបោះឆ្នោតស្រុកឆ្ងាយៗ ដែលមកស្នាក់នៅប្រមូលផ្តុំតាមផ្ទះសំណាក់ ក្នុងក្រុងតាខ្មៅ ឲ្យបានល្អប្រសើរ។
*ចំពោះមន្ត្រីមន្ទីរបក្ស ដែលទទួលបន្ទុកគ្រប់គ្រងអង្គបោះឆ្នោតតាមស្រុក/ក្រុង ត្រូវយកចិត្តទុកដាក់ក្តាប់ពីស្ថានភាពស្នាក់នៅ ហូបចុក និងសុខភាព ព្រមទាំងវត្តមាន អវត្តមាន ដើម្បីរាយការណ៍ជាប្រចាំ ជូនថ្នាក់ដឹកនាំគណបក្សខេត្ត។
*ចំពោះមន្ត្រីតំណាងគណបក្ស ចូលរួមសង្កេតការណ៍ក្នុងការិយាល័យបោះឆ្នោតទាំង២ ត្រូវឈ្លាសវៃ ស្វែងយល់ឲ្យបានស៊ីជម្រៅពីតួនាទី ភារកិច្ច របស់ខ្លួន ដែលគ.ជ.ប.បានកំណត់ និងត្រូវរាយការណ៍លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ពេលបញ្ចប់ការរាប់សន្លឹកឆ្នោត ជូនមន្ទីរបក្សខេត្តភ្លាម ដើម្បីរាយការណ៍បានទាន់ពេលជូន គ៨៥។
WhatsApp Image 2018-02-20 at 6.30.16 PM WhatsApp Image 2018-02-20 at 6.30.17 PM (1) WhatsApp Image 2018-02-20 at 6.30.17 PM WhatsApp Image 2018-02-20 at 6.30.18 PM WhatsApp Image 2018-02-20 at 6.30.19 PM (1) WhatsApp Image 2018-02-20 at 6.30.19 PM WhatsApp Image 2018-02-20 at 6.30.20 PM WhatsApp Image 2018-02-20 at 6.30.21 PM (1) WhatsApp Image 2018-02-20 at 6.30.21 PM (2) WhatsApp Image 2018-02-20 at 6.30.21 PM