ឯឧ នូ សាខន ប្រធានគណៈប្រចាំការគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយស/ជិក្រុមប្រឹក្សាឃុំCPP


ថ្ងៃទី១៩ ខែកុម្ភ: នេះ ឯឧ នូ សាខន ប្រធានគណៈប្រចាំការគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយស/ជិក្រុមប្រឹក្សាឃុំCPP ក្នុងមុខតំណែង ជាអង្គបោះឆ្នោតជ្រើសតាំងស/ជិព្រឹទ្ធសភា នៅ ២ស្រុក (តាមស្នាក់ការគណបក្សស្រុកសាមី) ដោយមានការអញ្ជើញចូលរួមពី ៖ ឯឧ លោកជំទាវ ស/ជិអចិន្ត្រៃយ៍គណបក្សខេត្ត, ប្រធានសាខាបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត, គណៈអចិន្ត្រៃយ៍គណបក្សស្រុក
*ពេលព្រឹក នៅស្រុកមុខកំពូល សរុបវត្តមាន ៤៨ នាក់។
*ពេលរសៀល នៅស្រុកពញាឮ សរុបវត្តមាន ៨៥ នាក់។
ក្នុងពិធីសំណេះសំណាលទាំង ២កន្លែង ឯឧ នូ សាខន បានណែនាំ និងផ្តាំផ្ញើ មានខ្លឹមសារ ប្រហាក់ប្រហែលគ្នា ដូចខាងក្រោម ៖
*សមាជិក ក្រុមប្រឹក្សាឃុំ ជាអង្គបោះឆ្នោតទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមការណែនាំរបស់គណបក្សស្រុក ក្នុងការគ្រប់គ្រងកម្លាំង ចូលរួមបោះឆ្នោត នាថ្ងៃ ២៥ កុម្ភៈ ឱ្យបានម៉ឺងម៉ាត់ ធានាលទ្ធផលសម្រេចបាន តាមសំណូមពរ ដោយ ៖
-គោរពវិន័យ ក្នុងការប្រមូលផ្តុំកម្លាំង នាល្ងាចថ្ងៃទី ២៤ មកកាន់ក្រុងតាខ្មៅ ដើម្បីស្នាក់នៅ តាមទីតាំងដែលស្រុក បានរៀបចំរួចហើយ ។
-យកចិត្តទុកដាក់ថែទាំសុខភាព ឱ្យបានល្អប្រសើរ ធានា មិនអវត្តមាន នាថ្ងៃបោះឆ្នោត ។
-គោរពពេលវេលា ឱ្យបានម៉ត់ចត់ ដោយត្រូវជួបជុំគ្នា នៅមុខការិ. បោះឆ្នោត (មជ្ឈមណ្ឌល គរុកោសល្យភូមិភាគខេត្ត) មុនម៉ោង ៧ព្រឹក។
-រក្សាសណ្តាប់ធ្នាប់ ដោយធ្វើការតម្រង់ជួរ ខាងមុខការិ.ទាំង២ តាមលេខរៀងកំណត់របស់ គ ជ ប ដែលបានរៀបចំ។
-ណែនាំ និងបង្រៀនដល់ស/ជិក្រុមប្រឹក្សាឃុំថ្មី ដែលទើបមករួមរស់ជាមួយ CPP ចេះគូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ។
*គណបក្សស្រុកត្រូវពង្រឹងតួនាទីដឹកនាំ គ្រប់គ្រងគណបក្សមូលដ្ឋាន ធានាឱ្យការបោះឆ្នោតឆ្នាំ២០១៨ សម្រេចបានជោគជ័យ ដោយគ្រប់គ្រងស/ជិគណបក្ស និងទិន្នន័យ ឱ្យបានច្បាស់លាស់ ដើម្បីបង្កើនសំឡេងគាំទ្រ ឱ្យបានច្រើនជាងការបោះឆ្នោតឆ្នាំ ២០១៣។
*ចំពោះសភាពការណ៍ នយោបាយ បច្ចុប្បន្ន ត្រូវពង្រឹងស្មារតី គ្រប់គ្រងសតិអារម្មណ៍ ប្រជាជនក្នុងមូលដ្ឋាន ។ ក្តាប់ជាប់ សកម្មភាព ចលនាសង្រ្គោះជាតិ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម នៅក្រៅប្រទេស ដែលចោទប្រកាន់មកលើ សម្តេច ហ៊ុន សែន ថា ប្រើអំណាចផ្តាច់ការ កៀបសង្កត់ រំលាយគណបក្សសង្គ្រោះជាតិ។ ត្រៀមលក្ខណៈវាយបក ឱ្យបានទ្វេឡើង រាល់ការញុះញង់របស់ក្រុមប្រឆាំង ដែលប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
*ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានរឹងមាំ ជាពិសេស ស/ជិគណបក្សនៅមូលដ្ឋាន ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ធានារក្សាសន្តិភាព និងឈានទៅអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។
WhatsApp Image 2018-02-19 at 7.44.06 PM WhatsApp Image 2018-02-19 at 7.44.07 PM (1) WhatsApp Image 2018-02-19 at 7.44.07 PM (2) WhatsApp Image 2018-02-19 at 7.44.07 PM WhatsApp Image 2018-02-19 at 7.44.08 PM WhatsApp Image 2018-02-19 at 7.48.56 PM WhatsApp Image 2018-02-19 at 7.48.57 PM (1) WhatsApp Image 2018-02-19 at 7.48.57 PM