ពិធីសំណេះសំណាលជាមួយស/ជិក្រុមប្រឹក្សាឃុំCPP ក្នុងមុខតំណែង ជាអង្គបោះឆ្នោតជ្រើសតាំងស/ជិព្រឹទ្ធសភា


ថ្ងៃទី១៨ ខែកុម្ភ: នេះ ឯឧ ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយស/ជិក្រុមប្រឹក្សាឃុំCPP ក្នុងមុខតំណែង ជាអង្គបោះឆ្នោតជ្រើសតាំងស/ជិព្រឹទ្ធសភា (នៅសាលប្រជុំគណបក្សស្រុកសាមី) ដោយមានការអញ្ជើញចូលរួមពី ៖ ឯឧ លោកជំទាវ លោក លោកស្រី ស/ជិអចិន្ត្រៃយ៍គណបក្សខេត្ត, ប្រធាន-អនុប្រធានសាខាបក្សមន្ទីរ/អង្គភាពជុំវិញខេត្ត, គណៈអចិន្ត្រៃយ៍គណបក្សស្រុក នៅស្រុក២ ៖
*ពេលព្រឹក នៅស្រុកល្វាឯម សរុបវត្តមាន ៨៥ នាក់។
*ពេលរសៀល នៅស្រុកខ្សាច់កណ្តាល សរុបវត្តមាន ១០៦ នាក់។
ក្នុងពិធីសំណេះសំណាលទាំង ២កន្លែង ឯឧ ម៉ៅ ភិរុណ បានណែនាំ និងផ្តាំផ្ញើ មានខ្លឹមសារ ប្រហាក់ប្រហែលគ្នា ដូចខាងក្រោម ៖
*អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព ពង្រឹងការអភិវឌ្ឍមូលដ្ឋាន និងប្រឡងប្រណាំងគ្នា ធ្វើតែអំពើល្អ ។
*អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ មិនត្រូវមានការពាក់ព័ន្ធជាមួយចលនាសង្គ្រោះជាតិ របស់ សម រង្ស៊ី នោះទេ ព្រោះសកម្មភាពនេះ ជាចលនាឧទ្ទាមខុសច្បាប់។ ទន្ទឹមនេះ បន្តផ្សព្វផ្សាយប្រជាពលរដ្ឋឲ្យបានទូលំទូលាយអំពីច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។ លើសពីនេះ ត្រូវបន្តផ្សព្វផ្សាយ អប់រំ និងទប់ស្កាត់ឲ្យបាននូវបញ្ហាគ្រឿងញៀនខុសច្បាប់នៅមូលដ្ឋានរបស់ខ្លួន។
*សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវថែទាំសុខភាព និងត្រូវមានឯកសារ ឱ្យបានគ្រប់គ្រាន់ទៅតាមការកំណត់របស់ច្បាប់ ហើយត្រូវទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។
WhatsApp Image 2018-02-18 at 6.22.51 PM WhatsApp Image 2018-02-18 at 6.22.53 PM (1) WhatsApp Image 2018-02-18 at 6.22.53 PM WhatsApp Image 2018-02-18 at 6.23.19 PM WhatsApp Image 2018-02-18 at 6.23.23 PM WhatsApp Image 2018-02-18 at 6.23.24 PM