ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តា​ល


*នាព្រឹក​ថ្ងៃ ចន្ទ​ ១២​ រោច​ ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០១៨​ នៅសាលាខេត្តកណ្តាល​ ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ រួម​ជាមួយឯ.​ឧ​ នួន​ ផា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញចូលរួម​ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តា​ល​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯ.ឧ​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ សមាសភាពអញ្ជើញចូលរួមមាន៖​ ឯ.ឧ​ លោកជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ អគ្គាធិការ​​ ប្រតិភូនៃក្រសួង​អភិវឌ្ឍន៍ជនបទ​,​ អភិបាលរងខេត្ត,​ ប្រធានមន្ទីរ​ អង្គភាព​ជុំវិញខេត្ត,​ ប្រធានក្រុមប្រឹក្សា​ ​ អភិបាលក្រុង​ ស្រុក​ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន​ប្រមាណជាង​ ៣០០​ នាក់ ។
គួរបញ្ជាក់ផងដែរថា​ អ្នកស្រី​ ជី​ ថាវី​​ ត្រូវបានតែងតាំងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល​ ជំនួសលោក​ ចាប​ ម៉ុច​ ដែលត្រូវចូលនិវត្តន៍៕
12-02-2018 (1) 12-02-2018 (2) 12-02-2018 (3) 12-02-2018 (4) 27750695_579697735718490_8896189252782074311_n