នៅស្រុកកោះធំ​ ខេត្តកណ្តាល​ មានរៀបចំពិធីបើកការដ្ឋាន​សាងសង់ផ្លូវមួយខ្សែ​ ប្រវែង​ ១០​ ៧២៤​ ម៉ែត្រ បំបែកចេញពីផ្លូវខេត្តលេខ​ ១១០​ ចំណុចគីឡូម៉ែត្រលេខ​៩០


នាព្រឹក​ ថ្ងៃពុធ​ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែ​ មករា​ ឆ្នាំ២០១៨​ នៅស្រុកកោះធំ​ ខេត្តកណ្តាល​ មានរៀបចំពិធីបើកការដ្ឋាន​សាងសង់ផ្លូវមួយខ្សែ​ ប្រវែង​ ១០​ ៧២៤​ ម៉ែត្រ បំបែកចេញពីផ្លូវខេត្តលេខ​ ១១០​ ចំណុចគីឡូម៉ែត្រលេខ​៩០​ ស្ថិតក្នុងភូមិព្រែកទន្លា​ ឃុំព្រែកជ្រៃ​ ស្រុកកោះធំ​ ទៅទល់ជាមួួយផ្លូវលេខ១១៨​ A ចំណុចគីឡូម៉ែត្រលេខ​ ៤៥​ ស្ថិតក្នុងឃុំក្អមសំណរ​ ស្រុកលើកដែក​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្ត​ ឯកឧត្តម​ ហេង​ តៃគ្រី​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ អនុប្រធានក្រុមការងារចុះជួយស្រុកកោះធំ​ និងឯកឧត្តម​ ឈន​ សារ៉ាណេ​ អគ្គនាយករង​ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ​ នៃក្រសួងមហាផ្ទៃ។ សមាសភាពអញ្ជើញចូលរួមមាន​ ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរអង្គភាព​ ជុំវិញខេត្ត​ កងកម្លាំងទាំងបី​ អភិបាលស្រុក​ មន្រ្តីរាជការស្រុក​ និងប្រជាពលរដ្ឋ​ ចំនួន​ ៦០០នាក់។
ក្នុងឱកាសនេះដែរ​ ឯកឧត្តមគណៈអធិបតីបានផ្តាំផ្ញើដូចខាងក្រោម៖
+ត្រូវសាងសង់ឱ្យបានរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ធានា​គុណភាព មានសោ​ភណ្ឌភាព និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ព្រមទាំងត្រូវអនុវត្ត​​ឲ្យបាន​ហ្មឺងម៉ាត់​នូវពេលវេលា នៃការសាងសង់។
+ជំរុញដល់អាជ្ញាធរដែនដី ត្រូវផ្តល់កិច្ចសហការ​ជាមួយ​ក្រុម​ការងារ​សាងសង់ផ្លូវ ក្នុងការ​បង្ក​លក្ខណៈងាយ​ស្រួល​ដើម្បី​ឲ្យក្រុមការងារ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​សាងសង់ ឱ្យលឿន និងទាន់ពេល។
+អំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូ​វ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ផ្លូវថ្នល់ និងច្បាប់ចរាចរណ៍ផ្លូវគោក មាន​សុជីវធម៌ក្នុងការបើកបរ ហើយសូមប្រកាន់​នូវ​អនុសាសន៍​​ដ៏ថ្លៃថ្លា​របស់​សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមាន​គ្រោះ​ចរា​ច​រណ៍​»។
ជាទីបញ្ចប់​ ឯកឧត្តម​គណៈអធិបតីបានឧបត្ថម្ភដល់៖
+ស៊ីម៉ង់​ ១០​ តោន​ ថវិកា​ ២​ ៣០០​ ០០០រៀល​ និង​ ៨៥០​ ដុល្លា​ ក្នុងការសាងសង់សាលាបុណ្យ​នៅវត្តជ្រោយស្នោ​ ស្ថិតនៅភូមិជ្រោយស្នោ​ ឃុំព្រែកជ្រៃ​ ស្រុកកោះធំ។
+ប្រជាពលរដ្ឋចូលរួមទាំង​៥១២​ នាក់​ ក្នុងម្នាក់ទទួលបានថវិកា​ ១ម៉ឺនរៀល។

26113728_560166311004966_8688105657293066082_n 26166204_560166307671633_8422229570952320390_n 26167284_560166524338278_655105792462958325_n 26195291_560166664338264_5313092131030741694_n 26229847_560166597671604_4561745906559893300_n