ពិធីសម្ពោធដាក់អោយប្រើប្រាស់អគារសិក្សាអនុវិទ្យាល័យព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង


ព្រឹកថ្ងៃទី១៩វិច្ឆិកា នេះ ឯឧ ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អគារសិក្សាអនុវិទ្យាល័យព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ដោយមានការចូលរួមពីសំណាក់ ឯឧ លោកជំទាវសមាជិកព្រឹទ្ធសភា, ឯឧ នូ សាខន ប្រធានគណ:ប្រចាំការគណបក្សខេត្ត,ក្រុមការងារគណៈព/រស្រុក-ឃុំ, អាជ្ញាធរស្រុក-ឃុំ-ភូមិ, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបវត្តមាន ៧៦០ នាក់ ។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់តំណាងអាជ្ញាធរស្រុក ឯឧ ប្រាក់ ចំរើន បានផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ របស់ក្រុមការងារព្រឹទ្ធសភាភូមិភាគ៣ រួចមក ឯឧ ទេព ងន បានមានប្រសាសន៍សំណេះសំណាល ដោយផ្តោតលើ៖
*ភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដោយផ្តោតលើការអភិវឌ្ឍន៍លើវិស័យ(ទឹក ភ្លើង ផ្លូវ មនុស្ស)
*ពន្យល់ពីចំណាត់ការ របស់រាជរដ្ឋាភិបាលនិងតុលាការលើថ្នាក់ដឹកនាំ និងគណបក្សសង្គ្រោះជាតិ។
ក្នុងឱកាសនោះ ឯឧ បានឧបត្ថម្ភដូចខាងក្រោម៖
*សាលាឃុំព្រះពុទ្ធ ១ លានរៀល
*អនុវិទ្យាល័យព្រះពុទ្ធ ១ លានរៀល
*ក្រុមប្រឹក្សាឃុំ ២១ នាក់ ម្នាក់ៗ៥ ម៉ឺនរៀល
*លោកគ្រូ អ្នកគ្រូ ២១នាក់ ម្នាក់ៗ៥ម៉ឺនរៀល
*តបណ្តាញទឹក ភ្លើង ២ លានរៀល
*ប្រជាពលរដ្ឋ ប្រជាការពារ ៣០០នាក់ ម្នាក់ៗ ២ ម៉ឺនរៀល
*យាយជី តាជី ២០ នាក់ ម្នាក់ៗក្រណាត់ស ១ ដុំ ថវិកា ១ ម៉ឺនរៀល។
*សិស្សានុសិស្ស ២៦០ នាក់ ម្នាក់ៗប៊ិច ២ដើម សៀវភៅ ១ ក្បាល ។
WhatsApp Image 2017-11-19 at 5.29.27 PM WhatsApp Image 2017-11-19 at 5.29.28 PM WhatsApp Image 2017-11-19 at 5.29.32 PM WhatsApp Image 2017-11-19 at 5.29.33 PM WhatsApp Image 2017-11-19 at 5.29.38 PM