*នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧​ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល​ លើកទី៤​ អាណត្តិទី២​ ឆ្នាំ២០១៧​ ក្នុងស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាព​របស់ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល​ ​ ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ម​ន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ក្រុមប្រឹក្សាឃុំទាំង១៨ក្នុងស្រុក​ និងប្រជាពល​រដ្ឋ​ ប្រមាណជាង​ ៥០០​ នាក់។

*អង្គវេទិកាបានដំណើរការ​ ដោយការបង្ហាញពីគោលបំណង​ និងរបាយការណ៍ឆ្លើយតបក្នុងវេទិកាឆ្នាំមុន​ ព្រមទាំងការធ្វើកំណែទម្រង់លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា​ ​ជាពិសេសគឺការបង្កើតការិយាល័យច្រកចេញចូលតែមួយ​ និងការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ខេត្ត​ ក្រុង​ ស្រុក​ របស់ឯ.ឧ​ ប្រធានក្រុមប្រឹក្សាខេត្ត​,​ ការជម្រាបជូននូវរបាយការណ៍សង្ខេបសមិទ្ធផលសម្រេចបាន៩ខែ​ ឆ្នាំ២០១៧របស់រដ្ឋបាលខេត្ត ,​ លើកឡើងពីសន្តិភាព​ ស្ថិរភាព​ សន្តិសុខ​ ការកើនឡើងនូវកម្រិតជីវភាពប្រជាពលរដ្ឋ​ និងការអភិវឌ្ឍរីក​ចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពជា​,​ មហន្តរាយ​ និងសោកនាដកម្ម​ដែលកើតចេញពីបដិវដ្តពណ៌នៅបណ្តាប្រទេសមួយចំនួន ពីសំណាក់ឯ.ឧ​ អភិបាលខេត្ត​ ព្រមទាំងមានអ្នកចូលរួមចំនួន​ ០៩​​ នាក់​ ស្រី០៣​ នាក់​ បានលើកឡើងជាសំណួរ​ សំណូមពរ​ កង្វល់​ បញ្ហាប្រឈម​ ​និងការសរសេរជាលាយល័ក្ខអក្សរមួយចំនួនទៀត​មកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវ​,​ ប្រឡាយរំដោះទឹក,​ ការសាងសង់សាលាបុណ្យ,​ ការលក់ដីអូ ស្នើបញ្ចុះថ្លៃទឹក​ បញ្ហាសាងសង់លំនៅដ្ឋានលើខ្នងប្រឡាយ​ និងការទប់ស្កាត់ដុតកាំជ្រួចក្នុងពិធីបុណ្យសព ។ ល។
*ជាលទ្ធផល​ ឯកឧត្តមអភិបាលខេត្ត​ បានធ្វើការឆ្លើយតប​ និងដោះស្រាយភ្លាមៗនៅនឹងកន្លែងនូវបញ្ហាមួយចំនួនធំ។ ដោយឡែកបញ្ហាទាំងឡាយណា​ ដែលពុំអាចដោះស្រាយនៅនឹងកន្លែងបាន​ ឯកឧត្តមគណៈ​អធិបតីបានទទួលយកចាត់ចែងអោយជំនាញចុះទៅសិក្សាស្រាវជ្រាវ​ និងធ្វើការឆ្លើយ​តប និងដោះស្រាយជូនទៅតាម​លទ្ធភាព​ និង​ផែនការជាក់​លាក់។
*ជាទីបញ្ចប់​ ឯកឧត្តមអភិបាលបានប្រកាសផ្តល់៖
១.​ ផ្លូវបេតុងប្រវែង​ ១០១០​ ម​ x​ ៤​ ម​ និងស្ពានប្រវែង​ ១៤,៨០​ ម៉ែត្រ​ នៅភូមិសាម៉​ ឃុំដើមឫស​ អនុវត្តនៅឆ្នាំ២០១៨
២.​ ផ្លូវ​បេតុង​ប្រវែង៦៨០​ ម​ x​ ៤​ ម​ នៅភូមិស្រែគោក​ ឃុំអន្លង់រមៀត​ អនុវត្តនៅឆ្នាំ២០១៨
៣.​ ផ្តល់អគារសាលាឃុំចំនួន​ ០៧​ គឺនៅឃុំបឹងខ្យាង,​ ដើមឫស,​ កណ្តោក,​ រការ,​ ត្បែង,​ រលាំងកែន,​ ព្រែកស្លែង​ អនុវត្តក្នុងឆ្នាំ២០១៧
៤.​ ផ្តល់អគារសាលាឃុំចំនួន០៣​ គឺឃុំជើងកើប,​ ឃុំថ្មី​ និងឃុំទ្រា អនុវត្តក្នុងឆ្នាំ ២០១៨​
៥.​ ផ្តល់ថវិកាចំនួន​ ២០០០​ ដុល្លារ​ សម្រាប់សាងសង់សាលាបុណ្យទំហំ​ ៧មx១០ម​ ស្ថិតនៅភូមិស្លែង​ ឃុំត្រពាំងវែង​៕
11-10-2017 (1) 11-10-2017 (2) 11-10-2017 (3) 11-10-2017 (4) 11-10-2017 (5)