នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត រួមជាមួយ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទ ការប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត, លោកអភិបាលក្រុង ស្រុក, ប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋ ប្រមាណជាច្រើនម៉ឺននាក់។

បន្ទាប់ពីការប្រណាំង រយៈពេល ២ថ្ងៃនេះជ័យលាភី មានដូចខាងក្រោម ៖
I-ប្រភេទ ទូកអុំ បុរស (ចំនួន ២៦ទូក)
*លេខ១ ទូកឈ្មោះ សារាយតេជោសែនជ័យ (ស្រុកខ្សាច់កណ្តាល) ទទួលបានថវិកា ៤លានរៀល ពាន១ ទង់១ អង្ករ ២០០គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច៤កេស ស្រាបៀរ២កេស។
*លេខ២ ទូកឈ្មោះ បារមីពោធិ៍មាសតេជោសែនជ័យ (ស្រុកល្វាឯម) ទទួលបានថវិកា ៣លានរៀល ទង់១ អង្ករ ២០០គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច៤កេស ស្រាបៀរ ២កេស។
*លេខ៣ ទូកឈ្មោះ សៀសែនជ័យបារមីតេជៈ (ស្រុកកងមាស ខេត្តកំពង់ចាម)ទទួលបានថវិកា ២លានរៀល ទង់១ អង្ករ ២០០គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច៤កេស ស្រាបៀរ ២កេស។
ទូកក្រៅពីនោះទទួលបានស្មើៗ គ្នា ក្នុង១ទូក ថវិកា ១លានរៀល អង្ករ ២០០គក្រ, ទឹកក្រូច៤កេស ទឹកសុទ្ធ៥កេស និងស្រាបៀរ១កេស។
II-ប្រភេទទូក ខ្នាតអន្តរជាតិ (១៨ទូក)
-ផ្នែក បុរស (១៦ទូក) ៖
*លេខ១ (ទូកមន្ទីរការងារ) ទទួលបានថវិកា ១លានរៀល ពាន១ ទង់១ អង្ករ១០០គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច២កេស ស្រាបៀរ ២កេស។
*លេខ២ (ទូកក្រុងតាខ្មៅ)ទទួលបានថវិកា ៨០ម៉ឺនរៀល ទង់១ អង្ករ១០០គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច២កេស ស្រាបៀរ ២កេស។
*លេខ៣ (ទូកស្រុកស្អាង) ទទួលបានថវិកា ៧០ម៉ឺនរៀល ទង់១ អង្ករ១០០គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច២កេស ស្រាបៀរ ២កេស។
ទូកក្រៅពីនោះទទួលបានស្មើៗ គ្នា ក្នុង១ទូក ថវិកា ៥០ម៉ឺនរៀល អង្ករ១០០គក្រ, ទឹកក្រូច២កេស ទឹកសុទ្ធ៥កេស និងស្រាបៀរ១កេស។
-ផ្នែក នារី (២ទូក) ៖
*លេខ១ (ទូកស្រុកពញាឮ) ទទួលបានថវិកា ១លានរៀល ពាន១ ទង់១ អង្ករ១០០គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច២កេស ស្រាបៀរ ២កេស។
*លេខ២ (ទូកស្រុកពញាឮ)ទទួលបានថវិកា ៨០ម៉ឺនរៀល ទង់១ អង្ករ១០០គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច ២កេស ស្រាបៀរ ២កេស។
III-ប្រភេទទូកផ្កាចារ ២០ទូក
-ផ្នែកបុរស (១៦ទូក) ៖
*លេខ១ ទទួលបានថវិកា ១លានរៀល ពាន១ ទង់១ អង្ករ១០០គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច២កេស ស្រាបៀរ ២កេស។
*លេខ២ ទទួលបានថវិកា ៨០ម៉ឺនរៀល ទង់១ អង្ករ១០០គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច២កេស ស្រាបៀរ ២កេស។
*លេខ៣ ទទួលបានថវិកា ៧០ម៉ឺនរៀល ទង់១ អង្ករ១០០គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច២កេស ស្រាបៀរ ២កេស។
ទូកក្រៅពីនោះ ទទួលបានស្មើៗគ្នា ក្នុង១ទូក ៥០ម៉ឺនរៀល អង្ករ ១០០គក្រ ទឹកក្រូច២កេស ទឹកសុទ្ធ៥កេស ស្រាបៀរ១កេស។
-ផ្នែកនារី (៤ទូក)
*លេខ១ ទទួលបានថវិកា ១លានរៀល ពាន១ ទង់១ អង្ករ១០០គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច២កេស ស្រាបៀរ ២កេស។
*លេខ២ ទទួលបានថវិកា ៨០ម៉ឺនរៀល ទង់១ អង្ករ១០០គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច២កេស ស្រាបៀរ ២កេស។
*លេខ៣ ទទួលបានថវិកា ៧០ម៉ឺនរៀល ទង់១ អង្ករ១០០គក្រ ទឹកសុទ្ធ៥កេស ទឹកក្រូច២កេស ស្រាបៀរ ២កេស។
រង្វាន់លើកទឹកចិត្ត ១ទូក ៥០ម៉ឺនរៀល អង្ករ ១០០គក្រ ទឹកក្រូច២កេស ទឹកសុទ្ធ៥កេស ស្រាបៀរ១កេស។
សរុបរួមចំនួន ៦៤ទូក ថវិកា ៥៤ ៨០០ ០០០រៀល, អង្ករ ៩០០០គក្រ,ទឹកក្រូច ១៨០កេស, ទឹកសុទ្ធ ៣២០កេស ស្រាបៀរ ៧៨កេស។
នាពេលរាត្រីមានបណ្តែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួច បង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋកំសាន្ត៕
 
05-10-2017 (1) 05-10-2017 (2) 05-10-2017 (3) 05-10-2017 (4) 05-10-2017 (5) 05-10-2017 (6)