នាព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកពីភូមិព្រែកឬស្សី ភូមិព្រែកឬស្សីលិច និងភូមិព្រែកអញ្ចាញ និងបើកការដ្ឋានផ្លូវបេតុងប្រវែង ៤៧៤មx ៤ ម និងដាក់លូ៩១០ ម៉ែត្រ និងរឺហ្គែ ៤៨ កន្លែង នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា អភិបាលក្រុង ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ១០២៣ នាក់។
ក្នុងឱកាសនេះដែរ ឯកឧត្តមបានឧបត្ថម្ភអ្នកចូលរួម ក្នុងម្នាក់ៗទទួលបាន ថវិកា ២ ម៉ឺនរៀល។