ឯកឧត្តម​ ម៉ៅ​ ភិរុណ​ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ មកពីភូមិព្រែកហូរ​ ភូមិព្រែកហូរកើត១​ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ​


នារសៀលថ្ងៃទី​ ០៣​ ខែឧសភា​ ឆ្នាំ២០១៧​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ មកពីភូមិព្រែកហូរ​ ភូមិព្រែកហូរកើត១​ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។ សមាសភាពអញ្ជើញចូលរួមមាន៖​ ឯកឧត្ត​ម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ ក្រុមប្រឹក្សា​ អភិបាលក្រុង​ ចៅសង្កាត់​ មេភូមិ​ និងប្រជាពលរដ្ឋ សរុបចំនួន​ ៩១៣​ នាក់។
ក្នុងឱកាសនេះដែ​រ​ ឯកឧត្តម​បានផ្តាំផ្ញើ៖
+ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពជឿទុកចិត្ត
+​ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន​,​ ល្បែងសុីសងគ្រប់ប្រភេទ,​
+​ ចូលរួមគោរពច្បាប់ចរាចរ​ ហើយបើកបរត្រូវចេះយោគយល់អធ្យាស្រ័យគ្នា​ និងកុំបើកបរក្នុងស្ថានភាពស្រវឹង
+​ អំពាវនាវដល់អាជ្ញាធរដែនដី​ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព​
+​ ប្រកាសជួសជុលផ្លូវបេតុងអាមេ​ ៤​ ខ្សែ​ ប្រវែង​ ១៥៥៤​ ម៉ែត្រ​ ទទឹង​ ៤​ ម៉ែត្រ​ កម្រាស់​ ០.១៥​ ម៉ែត្រ​ ដាក់លូមូលទោលកាត់ផ្លូវដោះទឹក​ ១​ កន្លែង​ មុខកាត់​ ០.៦​ ម៉ែត្រ​ ប្រវែង​ ៦​ ម៉ែត្រ​ ក្នុងសង្កាត់ព្រែកហូរ​ ប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត​ ឆ្នាំ២០១៧។
ឯកឧត្តមបានឧបត្ថម្ភអ្នកចូលរួម ក្នុងម្នាក់ៗទទួលបាន ថវិកា ២​ម៉ឺនរៀល​។​

03-02-2017-2 (1) 03-02-2017-2 (2) 03-02-2017-2 (3) 03-02-2017-2 (4)