ព្រឹកថ្ងៃទី ៩ ខែមេសា នេះ ឯកឧត្តម ប៉ែន សំអាត អនុប្រធានទី១ គណៈពង្រឹងស្រុកកណ្តាលស្ទឹង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ក្នុងស្រុក វត្តមានចូលរួម៥៥៧នាក់ ស្រី៤៦២ នៅស្នាក់ការគណបក្សស្រុក។
ខ្លឹមសារសំណេះសំណាល ឯឧ បានលើកពីភាពរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា-ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀនត្រូវតែលុបបំបាត់ -ការយកចិត្តរបស់រាជរដ្ឋាភិបាល លើសុខទុក្ខរបស់កម្មករ ដោយខិតខំតម្លើងប្រាក់ឧបត្ថម្ភប្រចាំខែ និងដោះស្រាយបញ្ហាសុខភាព ។
ក្នុងឱកាសនោះ មានបងប្អូនកម្មករចំនួន ៤ នាក់ បានឡើងធ្វើការចាប់អារម្មណ៏និងសំណូមពរ ដោយផ្តោតលើ៖ ការស្នើសុំតំឡើងប្រាក់ខែ សុំអោយថៅកែរោងចក្រ យោគយល់ម៉ោងពេលធ្វើការ ។
ជាទីបញ្ចប់ ឯកឧត្តម បានឧបត្ថម្ភ អ្នកចូលរួម ៥៥៧នាក់ម្នាក់ៗ ៣ ម៉ឺនរៀល សារុង ១ អាវ១ ក្រម៉ា១ -កងការពារសណ្តាប់ឆ្នាប់ ២៥ នាក់ ម្នាក់ៗ ៣ ម៉ឺនរៀល -ឧបត្ថម្ភបន្ថែមពីលើការឧបត្ថម្ភទូទៅ ដល់មន្ត្រីគណបក្សស្រុក ៣០នាក់ ក្នុងម្នាក់៤ម៉ឺនរៀល ។