-ស្រុកលើកដែក : ឯឧ ហេង រតនា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក បានអញ្ជើញជួបសំណេះ សំណាលជាមួយនិវត្តន៍ជន និងយោធិនពិការ ទូទាំងស្រុក (នៅស្នាក់ការគណបក្សស្រុក) សរុបវត្តមាន ៣០៩នាក់។ ក្នុងឱកាសនោះ ឯឧ បានឧបត្ថម្ភ ម្នាក់ៗ ៤ម៉ឺនរៀល និងចំណាយផ្សេងៗ សរុបថវិការួម ១0.៧៩0.000៛ (ក្នុងនោះ ថវិកាលោកជំទាវ ឃួន សុដារី ៥លានរៀល, ឯឧ ហេង រតនា ៣.៤៤0.000៛, ឯឧ ស៊ិន ខ័ណ្ឌី ២លានរៀល, លោក នូវ សំណាង ៣៥ម៉ឺនរៀល)។ ដោយឡែក ឯឧ មិត្ត ទីមាន អនុប្រធានគណៈព/រឃុំ និងក្រុមការងារ បានឧបត្ថម្ភថវិកា ១.៨៧០.០០០៛ ដល់គណបក្សឃុំ សម្រាប់រៀបចំពិធីបុណ្យចូលឆ្នាំខាងមុខនេះ។