សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈព/រមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៤


-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈព/រមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៤ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ ភ្នំពេញ។ សមាសភាពអញ្ជើញចូលរួមមាន ៖ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល,ស/ជិព្រឹទ្ធសភា- រដ្ឋសភា, ប្រធាន អនុប្រធានទី១ ទី២ ទី៣ គណៈព/រក្រុង-ស្រុក,ស/ជិគណៈកម្មាធិការគណបក្សខេត្ត, ស/ជិក្រុមប្រឹក្សាខេត្ត, ប្រធាន អនុប្រធានទី១ ទី២ ទី៣ គណៈព/រឃុំ-សង្កាត់, ប្រធានសាខាបក្សមន្ទីរ-អង្គភាព ជុំវិញខេត្ត, ប្រធាន អនុប្រធាន គណបក្សក្រុង-ស្រុក, ប្រធានគណៈកម្មការ ស២៦-ស២៧ និង អនុប្រធាន ស២៦, បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ/សង្កាត់, ក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងមុខតំណែង មិនបានឈរឈ្មោះ, ប្រធាន សសយក ក្រុង-ស្រុក/ឃុំ-សង្កាត់, ប្រធាន បណ្តាញស្ត្រីក្រុង-ស្រុក /ឃុំ-សង្កាត់, ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់, ស្មៀន ឃុំ-សង្កាត់, មេភូមិ, ប្រធានសាខាបក្សវិទ្យាល័យ-អនុវិទ្យាល័យ, ប្រធានសាខាបក្សមណ្ឌលសុខភាពឃុំ សរុបវត្តមាន ៤.២៦១នាក់។