ឯកឧត្តម សុខ ឥសាន បទវិភាគ ៖អ្នកវិភាគឯករាជ្យ ដែលមិនឯករាជ្យ


Sok-Eisan-7-2-2017-1

ឯកឧត្តម សុខ ឥសាន បទវិភាគ ៖អ្នកវិភាគឯករាជ្យ ដែលមិនឯករាជ្យ

ជាការកត់សម្គាល់ ចាប់ពីក្រោយប្រទេសកម្ពុជាបានប្រកាន់យកនូវរបបប្រជាធិបតេយ្យសេរីពហុបក្សមក មានអ្នកវិភាគ ដែលអួតខ្លួនឯងថាឯករាជ្យនោះបានចាប់ផ្តេីមប្រកបរបរវិភាគវដែលមានខ្លឹមសារមិនឯករាជ្យទាល់តែសោះ ។ ក្នុងការវិភាគរបស់ពួកគេមួយចំនួន បេីមិនបាននិយាយមួលបង្កាច់ ប្ញុចោទថារំលោភសិទ្ធិមនុស្ស កាប់សម្លាប់សកម្មជននេះនោះទេ ហាក់ដូចជាមិនឯករាជ្យសោះ ដូចនេះត្រូវតែខិតខំឲ្យវាឯករាជ្យ គិតតែពីនិយាយតេះដៀល រិះគន់ ទិទៀនមិនស្ថាបនា រឿងអីក៏ដាក់កំហុសលេីគណៈបក្សកាន់អំណាច និងរាជរដ្ឋាភិបាល ធ្វេីមិនចេះត្រូវចិត្តអស់លោក ងាកឆ្វេង ខុសឆ្វេង ងាកស្តាំខុសស្តាំ និយាយរួមគ្មានកន្លែងណាត្រូវទាល់តែសោះ ះ
– ច្បាប់ប្រឆាំងអំពេីពុករលួយ កំពុងសិក្សា ថារាជរដ្ឋាភិបាលគ្មានឆន្ទៈនឹងធ្វេីបណ្តែតទុកឲ្យយូរ បង្ករឲ្យអំពេីពុករលួយកាន់តែធំ កាន់តែច្រេីន ។ថល់ពេលរដ្ឋសភាអនុម័ត ស្រាប់តែនិយាយថាហេតុម៉េចរឿងពិតលេចចេញច្បាស់ហេីយ !
ដេីម្បីបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាប កុំមានការស្រពិចស្រពិលទៅទៀត ឯឧ យិម សុវណ្ណ មន្ត្រីជាន់ខ្ពស់គណៈបក្សសាង្គ្រោះជាតិ បាននិយាយថា សម្លេងសារសងរឿងអាស្រូវផ្លូវភេទរបស់តំណាងរាស្ត្រគណៈបក្សសាង្គ្រោះជាតិ ជាមួយស្រីស្នេហ៏ គឺជារឿងពិត មិនមែនជារឿងប្រឌិតទេ សុំសាធារណជនមេត្តាជ្រាប ហេីយឈប់នាំគ្នាជជែកបែកអូរហូរជាស្ទឹងតទៅទៀត ហេីយសូមបងប្អូនបន្តជឿនិងដេីរតាមនយោបាយរបស់គណៈបក្សសាង្គ្រោះជាតិតទៅទៀតចុះ បេីបងប្អូនមានរឿងអាស្រូវផ្លូវភេទដូចគ្នាដែរ មិនបញ្ហទេ
មួយដំបរ និងបួនមិនខុសគ្នាទេ រឿងស្រីញីជារឿងធម្មតារបស់មនុស្សលោកយេីង តេី។ តែបេី មិនពេញចិត្ត សូមជួយលាក់ឲ្យផង ព្រោះវាជាគំរូមិនល្អចំពោះសង្គមខ្មែរ ដែលមានប្រពៃណីយ៏ល្អផូរផង់ ចង់មានប៉ុន្មានមានទៅកុំឲ្យតែគេដឹង ជាពិសេសជាតំណាងរាស្ត្រផង ប្រយ័ត្នទៅឃោសនា គេលែងជឿ ភូតកុហក់គេច្រេីនពេកមិនបានទេបានជាឆាប់ចេញម៉្លេះ ?
– ច្បាប់អង្គការក្រៅរដ្ឋាភិបាល ថាបង្កេីតដេីម្បីគាបសង្កត់បំបិទសិទ្ធិសេរីភាពអង្គការក្រៅរដ្ឋាភិបាល តែដល់ពេលច្បាបមនេះត្រូវបានរដ្ឋសភាអនុម័ត ស្រាប់តែស្ងាត់មាត់ឈឹង។
– ច្បាប់សហជីព ថាចង់គាបសង្កត់សិទ្ធិសហជីព សមាគម រិតត្បិតសិទ្ធិសេរីភាពសហជីពមិនចងមឲ្យជួយកម្មករ និយោជិត។ដ់ពេលច្បាប់ចេញ អនុវត្តទៅបានស្រួល ស្រាប់តែបាត់មាត់ដូចគេចុក ។
– ការបង្ក្រាបបទល្មេីសផ្សេងៗ បេីធ្វេីថាជិះជាន់ប្រជាជន បេីមិនមានវិធានការថារាជរដ្ឋាភិបាលអសមត្ថភាព ។
-បញ្ហាព្រំដែន មិនទាន់គិតគូរ ថាមិនគិតគូរ ទុកឲ្យបាតបង់ទឹកដី ដល់ធ្វេីថាប្រេីផែនទីក្លែងក្លាយ ថាធ្វេីឲ្យបាត់បង់ទឹកដី ។
– រាជរដ្ឋាភិបាលអភិវឌ្ឈន៏ ថាបំផ្លាញធនធានធម្មជាតិ បេីមិនអភិវឌ្ឈន៏ ថាអសមត្ថភាព។
– ច្បាប់ចរាចរ រិតបន្តឹងវថាគាបសង្កត់ប្រជាជន បេីបន្ធូរ ថាម៉េចមិនគិតពីអាយុជីវិតមនុស្សផង ។
– មានអ្នកដេីរកាប់រានព្រៃយកដីអនាធិបតេយ្យ ដល់មានវិធានការ ថាជិះជាន់រាស្ត្រក្រីក្រ ដល់មិនមានវិធាការ ថាទុកបណ្តែតបណ្តោយ។
។ល។ និង ។ល។ រាប់មិនអស់ ។
– ពង្រឹងនីតិរដ្ឋតាមរយៈចាត់វិធានការផ្លូវច្បាប់ ថាប្រេីតុលាការគាបសង្កត់អ្នកនេះ អ្នកនោះ ។ បេីទុកមិនចាត់វិធានការ ថាអសមត្ថភាព ។
– រឿងអត់ដឹងសោះ ដល់វិភាគទៅថាដូចបានដឹងពិត ចោទគេចោទឯងមិនដឹងខុសត្រូវ ហេីយថាជាសិទ្ធិបញ្ចេញមតិ មិនទទួលខុសត្រូវ គេគ្រាន់តែបញ្ចេញមតិសោះចាប់ដាក់គុកដែរ ។
ទាំងអស់ខាងលេីនេះគ្រាន់ជាឧទាហរណ៏តិចទួចប៉ុណ្ណោះ មិនអាចរៀបរាប់អស់ទ្បេីយ ដែលជាការឆ្លុះបញ្ចាំងឲ្យឃេីញនូវការពិត ដេីម្បីវាយតម្លៃថាតេី អ្នកវិភាគទាំងអស់់ ធ្វេីការវិភាគដោយសច្ចៈធ៌ម ស្មោះត្រង់ និយាយមានការពិតប្ញុ អត់តែប៉ុណ្ណោះ ។
បេីខំស្រែកថា ការវិភាគរបស់ខ្លួនឯករាជ្យ តែបេីខ្លឹមសារនិងការនិយាយ មិនឯករាជ្យ នោះពាក្យ ឯករាជ្យ ក៏ឥតន័យដែរ ហេីយខ្លឹមសារវិភាគនោះក៏អត់ន័យដែរ ប្រជាជនមានការយល់ដឹង
មិនមែនចេះតែជឿទាំងងងឹតងងល់ទ្បេីយ កុំស្មានឲ្យសោះ ។