នៅ​វត្តមហានិគ្រោធ ឃុំព្រែកដំបង ស្រុកមុខកំពូល​ ខេត្តកណ្តាល បានរៀបចំពិធី​ប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សានិងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សា​ មេឃុំ ជំទប់ទី១​ ជំទប់ទី២​ នៃរដ្ឋបាលឃុំព្រែកដំបង ក្នុងអាណត្តិទី៤​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​។

នៅសាលាឃុំព្រែកជ្រៃ បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សានិងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ ជំទប់ទី២ នៃរដ្ឋបាលឃុំព្រែកជ្រៃ​ ក្នុងអាណត្តិទី៤​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

នៅវត្តខេមររាជការាម​ (វត្តប៉ាកណាម​) ស្ថិតក្នុងភូមិបាក់ណាម​ ឃុំព្រែកជ្រៃ​ ស្រុកកោះធំ​ ខេត្តកណ្តាល​ មានរៀបចំពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ​ ប្រវែង​ ២៤៣៨​ ម៉ែត្រ​ ទទឹង៦​ ម៉ែត្រ​ កម្រាស់​ ០,២​០ ម៉ែត្រ​ ក្នុងភូមិបាក់ណាម​ ឃុំព្រែកជ្រៃ​ ក្រោមអធិបតីភាព​ ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​,​ ឯកឧត្តម​ ហេង​ តៃគ្រី​ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ​ និងឯ.ឧ​ ឈន​ សារ៉ាណេ​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានភ័ស្តុភារ​ និងហិរញ្ញវត្ថុ​នៃក្រសួងមហាផ្ទៃ

នៅសាលាសង្កាត់តាខ្មៅ​ បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សានិងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាចៅសង្កាត់​ ចៅសង្កាត់រងទី១​ ចៅសង្កាត់រងទី២​ នៃរដ្ឋបាលសង្កាត់តាខ្មៅ​ ក្នុងអាណត្តិទី៤​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

នៅវិទ្យាល័យ​ ហ៊ុន​ សែន​ តាខ្មៅ​ បានរៀបចំពិធីរុក្ខទិវា​ ថ្នាក់ខេត្ត​ អបអរសាទររុក្ខទិវាថ្នាក់ជាតិ​ ៩​ កក្កដា​ ឆ្នាំ២០១៧​ ក្រោមអធិបតីភព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

កិច្ចប្រជុំឆ្លុះបញ្ចាំងគម្រោងដំណើរឆ្ពោះទៅរកសមភាពយេនឌ័រ នៅថ្នាក់សម្រេចចិត្ត (ឧបត្ថម្ភដោយអង្គការសីលការ) ដែលមានសិក្ខាកាមជាស្ត្រីមកពី ៣ស្រុក

កម្មវិធីមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨/០៦/១៩៥១ -​ ២៨/០៦/២០១៧) ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្តកណ្តាល នៅសួនច្បារ ក្រុងតាខ្មៅ។

ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ជាមួយឯកឧត្តម​ នួន​ ផា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជើញ​ជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង​ ១០២៧​ ម៉ែត្រ​ ក្នុងឃុំផ្សាដែក​ និងឃុំភ្នំបាត​ ស្រុកពញាឮ​

ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តា​ល រួមជាមួយឯកឧត្តម​ នួន​ ផា​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ជា​ ម៉ានិត​ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំប្រាសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអាគាររដ្ឋបាលឃុំប្រាសាទ​