*នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧​ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល​ លើកទី៤​ អាណត្តិទី២​ ឆ្នាំ២០១៧​ ក្នុងស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាព​របស់ ឯ.ឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯ.ឧ ម៉ៅ ភិរុណ អភិបាលខេត្តនៃគណៈអភិបាលខេត្តកណ្តាល​ ​ ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ម​ន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ក្រុមប្រឹក្សាឃុំទាំង១៨ក្នុងស្រុក​ និងប្រជាពល​រដ្ឋ​ ប្រមាណជាង​ ៥០០​ នាក់។

នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត រួមជាមួយ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទ ការប្រណាំងទូក នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត, លោកអភិបាលក្រុង ស្រុក, ប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋ ប្រមាណជាច្រើនម៉ឺននាក់។

នាព្រឹកថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៧​ ឯ.ឧ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និង​ ឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ រួមជាមួយមន្រ្តីពាក់ព័ន្ធ​ បានដឹកនាំក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តកណ្តាលចុះពិនិត្យ​ និងព្យាបាលជម្ងឺ​ដោយឥតគិតថ្លៃ ជូនដល់កម្មករ-កម្មការិនី​ ចំនួន២០០​ នាក់​ នៅក្នុងរោងចក្រគ្រឹស្តាល់ម៉ាទីន​ ស្ថិតនៅតំបន់អភិវឌ្ឍន៍​ 7NG ក្នុងឃុំវិហារសួគ៌​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល។

* ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ចាន់ យុត្ថា នាយខុទ្ធកាល័យក្រសួងធនធានទឹក និងជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាឮ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជា អភិបាលនៃគណៈអភិបាលស្រុកពញាឮ នៅសាលាស្រុកពញាឮ ។

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជា អភិបាល អភិបាលរងស្រុកមុខកំពូល នៅសាលាស្រុកមុខកំពូល ។

ព្រឹកថ្ងៃទី២៦ សីហានេះ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ ក្នុងស្រុកកណ្តាលស្ទឹង (នៅសាលប្រជុំគណបក្សស្រុក) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្នុងជួរគណៈអចិន្ត្រៃយ៍គណបក្សខេត្ត សរុបវត្តមាន ២៤២នាក់។

រសៀល ថ្ងៃទី ២៥ ខែសីហា នេះ ឯឧ នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត, ឯឧ ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង អភិបាល-អភិបាលរងស្រុកខ្សាច់កណ្តាល នៅសាលប្រជុំសាលាស្រុក។

*នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅ រដ្ឋបាលស្រុកល្វាឯម បានរៀបចំពិធីប្រកាសផ្ទេរ និងចូលកាន់តំណែង ជាអភិបាល អភិបាលរងស្រុកនៃគណៈអភិបាលស្រុកល្វាឯម

នៅសាលាឃុំសំរោងលើ បានរៀបចំពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សានិងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ ជំទប់ទី២ នៃរដ្ឋបាលឃុំសំរោងលើ